លោក សុក វាសនា គ្រូបង្គោលក្លិបបាល់ទាត់អឺរ៉ុបយូណាយធីតទម្លាយថា មូលហេតុដែលលោកប្រើប្រាស់កីឡាករចាស់ៗច្រើនក្នុងក្រុម ដោយសារតែកង្វះធនធាន។ តែអ្វីសំខាន់ម្យ៉ាងទៀតនោះ គឺកីឡាករវ័យក្មេងក្នុងក្រុមមិនទាន់មានបទពិសោធគ្រប់គ្រាន់។
ចាប់តាំងចូលដឹកនាំក្រុមតំណាងសាកលវិទ្យាល័យខាងលើ លោក សុក វាសនា តែងតែរៀបចំការធ្វើតេស្ដរៀងរាល់ឆ្នាំដើម្បីជ្រើសរើសយុវជនចូលក្រុម។ យ៉ាងណា កីឡាករចាស់ៗនៅតែដើរតួសំខាន់ក្នុងការជួយជ្រោមជ្រែងរាល់ការប្រកួតនានា។
អតីតគ្រូបង្វឹកយុវជនព្រះខ័នរាជស្វាយរៀងពន្យល់ “៖រឿងខ្វះៗហើយ ទីមួយ។ មួយទៀត យើងចង់ឲ្យកីឡាករចាស់ៗនៅជួយក្រុម ព្រោះកីឡាករក្មេងៗមួយចំនួនដែលយើងយកមកនៅមិនទាន់អាចជួយក្រុមបាន ព្រោះយើងយកមកមួយឆ្នាំហើយ ពេលខ្លះយើងឲ្យលេងខ្លះដែរ តែមិនទាន់ទៅមុខ មិនទាន់ដល់កម្រិតដែលយើងចង់បាន។ ពេលខ្លះយើងប្រើកីឡាករចាស់ៗក៏ជួបបញ្ហាដែរ ជាពិសេសកម្លាំង ព្រោះភាគច្រើនគាត់មានការងារក្រៅទៀត អ៊ីចឹងពិបាកក្នុងការប្រមូលកម្លាំង”។
លោក សុក វាសនា អះអាងថា ជារឿងធម្មតាហើយដែលក្លិបបាល់ទាត់ត្រូវការកីឡាករសម្បូរបទពិសោធជួយជាស្នូល មិនថា ជាក្រុមមានលទ្ធភាពប៉ុនណាទេ ខណៈយុវជនត្រូវដាក់ក្នុងបរិបទសម្រួចសមត្ថភាពដើម្បីឱកាសលេងទៀងទាត់។
លោក សុក វាសនា អះអាងថា ជារឿងធម្មតាហើយដែលក្លិបបាល់ទាត់ត្រូវការកីឡាករសម្បូរបទពិសោធជួយជាស្នូល មិនថា ជាក្រុមមានលទ្ធភាពប៉ុនណាទេ ខណៈយុវជនត្រូវដាក់ក្នុងបរិបទសម្រួចសមត្ថភាពដើម្បីឱកាសលេងទៀងទាត់។
អត្ថបទ៖ CNCC